khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសាធារណៈ ស្តីពីភូមិ សង្កាត់មានសុវត្ថិភាព
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤
    វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសាធារណៈ ស្តីពីភូមិ សង្កាត់មានសុវត្ថិភាព។ បន្ទាប់ពីបានស្តាប់នូវកង្វល់ និងសំណូមពររបស់បងប្អូនតំណាងប្រជាពលរដ្ឋ មកពីភូមិទាំង៦ នៃសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រួចមក
    លោកប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាសង្កាត់ លោកនាយនគរបាលប៉ុស្តិ និងលោកមេភូមិបានបំភ្លឺឆ្លើយតប និងដោះស្រាយជូនបងប្អូនលើការងារសំខាន់ៗ រួមមានបញ្ហាក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និងប្រព័ន្ធលូសាធារណៈ ព្រមជាមួយនោះឯកឧត្តម ក៏បានផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ នេះគឺពិតជាឱកាសមាស ដើម្បីក្មួយៗចៅៗ បានចូលរួមសិក្សាដោយមិនបង់ថ្លៃ និងបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង គឺត្រូវខំរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ មានអនាគតរុងរឿង នៅក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក